បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Juventus បានចាប់ផ្តើមចងក្រងបញ្ជីឈ្មោះខ្សែប្រយុទ្ធដ៏មានសក្តានុពល ខណៈដែលពួកគេស្វែងរកការចែកផ្លូវជាមួយកីឡាករ Dusan Vlahović ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។
ឈ្មោះចម្បងមួយដែលកំពុងពិចារណាគឺ Rasmus Højlund ខ្សែប្រយុទ្ធវ័យក្មេងរបស់ Manchester United ។ កីឡាករសញ្ជាតិដាណឺម៉ាកត្រូវបានរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមសង្កេតការណ៍របស់ក្លឹប Juventus ហើយឈ្មោះរបស់គាត់ស្ថិតនៅលើកំពូលតារានៃបញ្ជីខ្សែប្រយុទ្ធដែលចង់បាន។ ក្រៅពីកីឡាករ Højlund ក៏មានកីឡាករ Matheus Cunha របស់ Wolverhampton Wanderers ក៏បានទាក់ទាញក្លឹប Juventus ដូចគ្នា៕