បរទេស៖ ចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់ Arda Guler នៅ Santiago Bernabeu ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid មិនមានគម្រោងលក់កីឡាករឆ្នើមជនជាតិទួរគីនោះទេ ខណៈដែលពួកគេចាត់ទុកគាត់ជាផ្នែកសំខាន់នៃគម្រោងរយៈពេលវែងរបស់ពួកគេ៕



