បរទេស៖ ក្លឹប Chelsea ជំរុញឱ្យការដោះដូរកីឡាករ Chukwuemeka និងកីឡាករ Gittens ខណៈពេលដែលការស្វែងរកអ្នកចាំទីកាន់តែខ្លាំងឡើង សម្រាប់ផែនការកសាងក្រុមឡើងវិញនៅក្នុងរដូវក្តៅ។
បើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹបនៅ Premier League និង Bundesliga កំពុងរៀបចំផែនការដោះដូរកីឡាករ ដោយកីឡាករ Chukwuemeka នឹងផ្ទេរទៅកាន់ Dortmund ជាអចិន្ត្រៃយ៍ ខណៈដែល Jamie Gittens ផ្លាស់ទៅ Stamford Bridge ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានចុះហត្ថលេខាពីក្លឹប Aston Villa ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ ប៉ុន្តែត្រូវចាកចេញពីក្រុមបន្ទាប់ពីរងរបួសជង្គង់ក្នុងការប្រកួតជាមួយក្រុម West Ham United៕