បរទេស៖ ក្លឹប Aston Villa កំពុងតែពិភាក្សាដើម្បីចុះហត្ថលេខាលើ Lucas Chevalier របស់ Lille ខណៈដែល Emiliano Martinez ខិតកាន់តែកៀកទៅនឹងការចាកចេញនៅរដូវក្តៅ។
យោងតាមការចេញផ្សាយរបស់អ្នកកាសែត Sacha Tavolieri បានអោយដឹងថាក្លឹប Villa បានចាប់ផ្តើមពិភាក្សាជាមួយ Lille ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ Lucas Chevalier ខណៈដែលពួកគេស្វែងរកអ្នកជំនួសអ្នកចាំទី Martinez ៕