បរទេស៖ ក្លឹប Bayern Munich បានឈ្នះជើងឯក Bundesliga ក្នុងរដូវកាល ២០២៤-២៥ ប៉ុន្តែនៅតែចង់ពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅ។ ក្លឹប Bayern បានចាប់អារម្មណ៍លើ Florian Wirtz ប៉ុន្តែមើលទៅហាក់ដូចជាខកខានក្នុងការនាំយកតារា Bayer Leverkusen ខណៈគាត់ចង់ទៅចូលរួមជាមួយក្លឹប Liverpool។
នេះបើតាមអ្នកយកព័ត៌មាន Christian Falk បានអោយដឹងថាក្រុមរបស់ Vincent Kompany បានបង្វែរការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Cody Gakpo៕