ការផ្ទេរ Martin Zubimendi ទៅកាន់ Arsenal នៅមិនទាន់សម្រេចនោះទេ

បរទេស៖ ការផ្លាស់ប្តូររបស់ Martin Zubimendi ទៅកាន់ Arsenal ប្រហែលជាមិនទាន់បានសម្រេចនោះទេ បន្ទាប់ពីមានរបាយការណ៍ថ្មីថាគាត់មិនទាន់បានធ្វើដំណើរទៅទីក្រុងឡុងដ៍ដើម្បីពិនិត្យសុខភាពនៅឡើយទេ។

តិចជាងមួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថាតារាឆ្នើមរបស់ក្លឹប Real Sociedad ត្រូវបានរៀបចំធ្វើតេស្តសុខភាពមុនពេលចូលរួមជាមួយក្រុម Arsenal ក្នុងតម្លៃ ៥១លានផោន ហើយបើយោងតាមការចេញផ្សាយរបស់ Cope បានអោយដឹងថាប្រភពជិតស្និទ្ធនឹងកីឡាកររូបនេះបានប្រាប់ថា ការធ្វើតេស្តសុខភាពសម្រាប់ Martin Zubimendi នៅមិនទាន់បានកំណត់ពេលនោះទេ។ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ តារា​វ័យ ២៦ឆ្នាំ​រូប​នេះ​កំពុង​សម្រាក​កាយ​នៅ​ឆ្នេរ Zurriola ក្នុង​ទីក្រុង San Sebastian៕

Previous articleAntony និយាយអំពីអនាគតខ្លួនយ៉ាងនេះ!!
Next articleក្លឹបមួយនៅ La Liga ចាប់អារម្មណ៍ចង់បានកីឡាករ Christian Eriksen