បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United និងកីឡាករ Garnacho បានឈានដល់ការសម្រេចចិត្តចែកផ្លូវគ្នានៅរដូវក្តៅនេះ ដោយមានក្លឹបនៅ Premier League ចំនួនបីបានចាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់។
លើសពីនេះ កីឡាករសញ្ជាតិអាហ្សង់ទីនក៏ស្ថិតនៅលើរ៉ាដារបស់ក្លឹប Bayer Leverkusen ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Erik Ten Hag និងក្លឹបអ៊ីតាលីមួយចំនួនផងដែរ។