Spurs ដាក់សំណើរខ្ពស់ជាង Man Utd ក្នុងការផ្ទេរយកកីឡាករ Bryan Mbeumo

បរទេស៖ ក្លឹប Tottenham បានដាក់សំណើរតម្លៃ ៧០លានផោនសម្រាប់ខ្សែប្រយុទ្ធក្លឹប Brentford កីឡាករ Bryan Mbeumo ខណៈដែលពួកគេមានបំណងចង់បានខ្សែបម្រើស្លាបមុនក្លឹប Manchester United ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Spurs បានដាក់សំណើរ ៧០លានផោនសម្រាប់ Mbeumo ដោយក្នុងនោះតម្លៃ ៦៥លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន ដែលមានន័យថាសំណើររបស់ពួកគេខ្ពស់ជាងរបស់ក្លឹប Man Utd ចំនួន ១០លានផោន ទោះបីជាកីឡាករនៅតែមានបំណង់ចង់ផ្ទេរទៅ Old Trafford៕

Previous articleLiverpool ចាប់អារម្មណ៍កីឡាករវ័យក្មេងសញ្ជាតិសេណេហ្គាល់
Next articlePogba កំពុងពិភាក្សាជាមួយក្លឹបនៅក្នុងប្រទេសបារាំង