Everton និង Fenerbahce ចេញមកប្រជែងគ្នាយកកីឡាករជើងចាស់របស់ Man City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Mike McGrath បានអោយដឹងថាក្លឹប Everton បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kyle Walker បន្ទាប់ពីតារា Manchester City រូបនេះបរាជ័យក្នុងការផ្ទេរទៅកាន់ក្លឹប AC Milan ក្រោយបញ្ចប់ការខ្ចីជើងនៅទឹកដីអ៊ីតាលី។

kyle-walker

កាលពីសប្តាហ៍មុន របាយការណ៍បានលេចចេញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទួរគីថាក្លឹប Fenerbahce ចង់ចុះហត្ថលេខាលើខ្សែការពារជើងចាស់ ខណៈដែលលោក Jose Mourinho មានបំណងពង្រឹងក្រុមរបស់គាត់នៅមុនរដូវកាលថ្មី។ ក្លឹប Fenerbahce ថែមទាំងបានដាក់សំណើជាផ្លូវការទៅ Man City សម្រាប់ខ្សែការពារវ័យ ៣៥ឆ្នាំ៕

Previous articleDiego Simeone ចាប់អារម្មណ៍កីឡាករ ២រូបដែលកំពុងលេងនៅ Premier League
Next articleឪពុករបស់ Neymar បង្ហើបអំពីការវិលត្រលប់មកកាន់តំបន់អឺរ៉ុបវិញ