បរទេស៖ កីឡាករ Frenkie de Jong គ្រោងនឹងបន្តនៅ Barcelona ដោយមាន Joan Laporta និង Ronald Koeman បញ្ជាក់ពីការពិភាក្សាជាវិជ្ជមាន និងបំណងប្រាថ្នារួមគ្នាសម្រាប់អនាគតយូរអង្វែង។
លោក Laporta បានបញ្ជាក់យ៉ាងច្បាស់ ដោយប្រាប់អ្នកសារព័ត៌មានថា៖ “យើងចង់ឱ្យ Frenkie នៅទីនេះច្រើនឆ្នាំ ពីព្រោះគាត់ជាតួអង្គសំខាន់សម្រាប់ក្រុមរបស់យើង។ ការបន្តរបស់គាត់គឺកំពុងដំណើរការ ហើយយើងនឹងមានព័ត៌មានក្នុងពេលឆាប់ៗនេះ”។
លោក Koeman គ្រូបង្វឹកជម្រើសជាតិហូឡង់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នាជាមួយប្រធានក្លឹប Barcelona បានបន្ទរសុទិដ្ឋិនិយមថា “គាត់ចង់ស្នាក់នៅ ហើយបាននិយាយជាច្រើនដងថាគាត់សប្បាយចិត្តនៅទីនេះ។ ខ្ញុំមិនឃើញមានបញ្ហាអ្វីទេ”៕



