បរទេស៖ ក្លឹប Barcelona ចង់ចុះហត្ថលេខាយកកីឡាករ Williams ពី Athletic ប៉ុន្តែពួកគេត្រូវបានរារាំងបន្ទាប់ពីកីឡាកររូបនេះបានចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹបមួយនេះ។
ហើយបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថានាយកកីឡា Deco ឥឡូវនេះកំពុងពិចារណាលើផែនការបម្រុងរបស់គាត់ដែលរួមមានការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Liverpool កីឡាករ Diaz ឬ Manchester United កីឡាករ Rashford ។ ខ្សែបម្រើស្លាបទាំងពីរមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅប្រទេសអេស្ប៉ាញ ហើយសុខចិត្តជំរុញការផ្ទេរនេះ៕



