បរទេស៖ ក្លឹប Manchester United ត្រូវបានរំពឹងថានឹងធ្វើការដាក់សំណើរផ្ទេរអ្នកចាំទីរបស់ក្លឹប Botafogo កីឡាករ John បន្ទាប់ពីការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅ Club World Cup ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Sport Witness បានអោយដឹងថានៅមិនទាន់មានភាពច្បាស់លាស់អំពីតម្លៃដែលពួកគេចង់បាន។ ខណៈពេលដែលរបាយការណ៍មួយចំនួនចេញមកពីប្រទេសប្រេស៊ីលបានបង្ហាញថាតម្លៃ ៥.៨លានផោន នឹងគ្រប់គ្រាន់ដើម្បីនាំអ្នកចាំទីទៅកាន់ Old Trafford ប៉ុន្តែអ្នកផ្សេងទៀតជឿថាតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវការ៕



