បរទេស៖ ក្លឹប Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាយុ ១៧ឆ្នាំ Ryan Roberto ពីក្លឹប Flamengo។
នេះបើយោងតាមការចេញផ្សាយរបស់ Globo បានអោយដឹងថាក្លឹប Barca និង Ajax បានធ្វើការសាកសួរយុវជន Ryan Roberto របស់ Flamengo ។ កីឡាករវ័យ ១៧ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនក្នុងក្រុមដំបូងរបស់ក្លឹបនៅឡើយទេប៉ុន្តែគាត់គឺជាខ្សែបម្រើស្លាបឆ្វេងជើងស្តាំ។ គាត់បានបង្ហាញខ្លួនចំនួន 4 ដងនៅក្នុង Copinha ដែលជាការប្រកួតអាយុក្រោម ២០ឆ្នាំនៅប្រទេសប្រេស៊ីល ហើយបានស៊ុតបញ្ចូលទីមួយគ្រាប់៕