Chelsea ត្រៀមដាក់សំណើផ្ទេរ Xavi Simons ក្រោយដឹងពីការចង់បានរបស់ RB Leipzig

បរទេស៖ ក្លឹប Chelsea ខិតកាន់តែកៀកក្នុងការនាំយកកីឡាករសញ្ជាតិហូឡង់ Xavi Simons ដោយក្រុមតោខៀវបានរាយការណ៍ថាកំពុងរៀបចំការដាក់សំណើរមួយទៀត បន្ទាប់ពីដឹងថាក្លឹប RB Leipzig ចង់បានតម្លៃ ៧០លានអឺរ៉ូ។

ការពិភាក្សារវាងក្រុមតោខៀវ កីឡាករ Simons និងភ្នាក់ងាររបស់កីឡាករ គឺមានភាពវិជ្ជមាន ដោយភាគីទាំងអស់មានសុទិដ្ឋិនិយមថាការផ្ទេរអាចសម្រេចបាននៅរដូវក្តៅនេះ។ កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​ចាប់អារម្មណ៍​លើ​ការផ្លាស់ប្តូរ​ក្របខ័ណ្ឌ Premier League រដូវក្តៅ​នេះ​៕

Previous articleក្លឹប Inter ព្រមានដើរចេញពីការផ្ទេរយកកីឡាករ Ademola Lookman របស់ក្លឹប Atalanta
Next articleLiverpool គ្រោងលក់កីឡាករ ៣នាក់ ដើម្បីប្រមូលលុយទិញ Alexander Isak