បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍របស់ Lesley Ugochukwu និង Armando Broja ទៅកាន់ Burnley ដោយនាំមកនូវតម្លៃរួមប្រមាន ៤៥លានផោន។
កីឡាករសញ្ជាតិអាល់បានី Armando Broja ចាកចេញពីកីឡដ្ឋាន Stamford Bridge ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២០លានផោន ខណៈដែលគាត់ចង់ធ្វើឱ្យអាជីពរបស់គាត់មានភាពរស់រវើកជាមួយនឹងសកម្មភាពក្រុមដំបូងនៅ Turf Moor ។ ចំណែកឯខ្សែបម្រើសញ្ជាតិបារាំង Lesley Ugochukwu ដែលបង្ហាញខ្លួនមានកំណត់នៅក្លឹប Chelsea បានចូលរួមជាមួយក្រុម Burnley ក្នុងតម្លៃប្រហែល ២៥លានផោន៕



