កីឡាករ ២រូបដែល Newcastle សម្លឹងឃើញជាអ្នកជំនួសកន្លែងរបស់ Isak

បរទេស៖ ក្លឹប Newcastle ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទាំង Randal Kolo Muani និង Samu Aghehowa ខណៈដែលពួកគេបន្តរៀបចំផែនការរកអ្នកជំនួសកន្លែងកីឡាករ Alexander Isak ។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Newcastle កំពុងពិចារណាការផ្លាស់ប្តូរសម្រាប់កីឡាករ Aghehowa របស់ក្លឹប Porto ខណៈដែលពួកគេបន្តផែនការស្វែងរកជំនូស ក្នុងករណីមានការចាកចេញរបស់ Isak ។ ហើយយោងតាមការបញ្ជាក់របស់លោក Florian Plettenberg បានអោយដឹថាក្លឹប Newcastle ក៏កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Kolo Muani របស់ PSG ដូចគ្នា ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធ្ងន់ធ្ងរពី Juventus ៕

Previous articleEthan Nwaneri នឹងស្នាក់នៅបន្តជាមួយក្លឹប Arsenal ដល់ឆ្នាំ២០៣០
Next articleBroja ទៅចូលរួមជាមួយក្លឹប Burnley ក្នុងតម្លៃ ២០លានផោន