បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr មានទំនុកចិត្តក្នុងការទទួលបានកិច្ចព្រមព្រៀង Kingsley Coman នៅសប្តាហ៍ក្រោយ បន្ទាប់ពីការចរចាជាវិជ្ជមានរវាងភាគីទាំងអស់។
កីឡាករ Coman បានបើកទ្វារសម្រាប់ការផ្លាស់ប្តូរកាលពីប៉ុន្មានថ្ងៃមុន ហើយសំណើទៅ Bayern ត្រូវបានផ្ញើកាលពីថ្ងៃសុក្រ៕



