បរទេស៖ ក្លឹប Manchester City កំពុងរៀបចំផែនការផ្លាស់ប្តូរមួយ ដោយខ្សែប្រយុទ្ធ Rodrygo របស់ក្លឹប Real Madrid កំពុងក្លាយជាគោលដៅសំខាន់ ខណៈដែលពួកគេសម្លឹងរកអ្នកជំនួសកន្លែងរបស់ Jack Grealish ។

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man City កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Rodrygo ។ ក្លឹបយក្សនៅក្របខណ្ឌ Premier League ត្រូវបានរាយការណ៍មកថាកំពុងសម្លឹងមើលកីឡាករប្រេស៊ីលជា “គោលដៅក្នុងក្តីស្រមៃ” សម្រាប់លោក Pep Guardiola ជាមួយនឹងតម្លៃផ្ទេរប្រមាណ ១០០លានអឺរ៉ូ។ រឿងនេះកើតឡើងនៅពេលដែល Man City កំពុងស្ថិតក្នុងដំណើរការនៃការបញ្ចេញកីឡាករជាច្រើនរួមទាំង Grealish ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Everton និង Savinho ក្លាយជាគោលដៅរបស់ក្លឹប Tottenham ផងដែរ។ ស្ថានភាពរបស់ Rodrygo នៅ Real Madrid កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាគាត់មានអារម្មណ៍ថាមិនសូវមានតម្លៃកាលពីរដូវកាលមុន ហើយមិនបានក្លាយជាជម្រើសដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xabi Alonso ក្នុងអំឡុងពេល Club World Cup និងមុនបើករដូវកាល៕



