Hojlund ផ្តល់ភ្លើងខៀវក្នុងការត្រលប់ទៅកាន់អ៊ីតាលីវិញ

បរទេស៖ កីឡាករ Hojlund បានក្លាយជាគោលដៅកំពូលសម្រាប់ AC Milan ដោយក្លឹបបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកខ្សែប្រយុទ្ធដាណឺម៉ាកត្រឡប់ទៅប្រទេសអ៊ីតាលីវិញ។ បន្ទាប់ពីការទិញយក Koni De Winter យ៉ាងឆាប់រហ័ស ឥឡូវនេះ Milan កំពុងផ្តោតលើការពង្រឹងការវាយប្រហាររបស់ពួកគេ។

បើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាកីឡាករ Hojlund បើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ San Siro ជាពិសេសបន្ទាប់ពី Manchester United បានផ្តល់សញ្ញាតាមរយៈភ្នាក់ងាររបស់កីឡាករថាគាត់មិនស្ថិននៅក្នុងគម្រោងរបស់ក្លឹបទៀតនោះទេ៕

Previous articleភ្នាក់ងាររបស់ Gianluigi Donnarumma ចេញមកបញ្ជាក់អំពីស្ថានភាពរបស់កីឡាករ
Next articleកីឡាករ Romulo នឹងមកជំនួសកន្លែង Sesko នៅក្លឹប RB Leipzig