បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹថានាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានច្រានចោលឱកាសនៃការចុះហត្ថលេខាលើកីឡាករ Nicolas Jackson ខណៈដែលក្លឹបយក្ស Bayern Munich នៅតែចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករ Christopher Nkunku។

កីឡាករ Jackson ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីកីឡដ្ឋាន Stamford Bridge បន្ទាប់ពីការបន្ថែមរបស់ Joao Pedro និង Liam Delap សម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមតោខៀវដែលនឹងកំណត់ពេលវេលាលេងនៅលើទីលានសម្រាប់កីឡាករ Jackson ៕



