បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Manchester United និង Chelsea នៅតែជាប់គាំងក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងមួយសម្រាប់ Garnacho ប៉ុន្តែមានគម្លាតគួរឱ្យកត់សម្គាល់ទៅលើតម្លៃផ្ទេររវាងក្លឹបទាំងពីរសម្រាប់កីឡាករ។
ក្លឹប Chelsea ចង់ចំណាយ ៣០លានផោន សម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីន ប៉ុន្តែ United ទាមទារតម្លៃជិតដល់ ៥០លានផោន។ ក្លឹប Bayer Leverkusen ធ្លាប់បានធ្វើការដេញថ្លៃដែលមានតម្លៃប្រហែល ៣០លានផោនក្នុងខែមករា ប់ន្តែត្រូវច្រានចោល៕



