បរទេស៖ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះមិនបានបង្ហាញខ្លួនក្នុងការប្រកួតបើកឆាកទទួលបានជ័យជម្នះលើ Osasuna ដោយធ្វើឲ្យមានការរំពឹងទុកកាន់តែខ្លាំងជុំវិញការចាកចេញរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារសម្រាប់កីឡាកររូបនេះមានភាពស្ងប់ស្ងាត់ជាមួយនឹងក្លឹប Arsenal, Liverpool និង Bayern Munich បន្តស្វែងរកជម្រើសផ្សេងទៀតនៅក្នុងតំបន់ប្រយុទ្ធ។
ហើយបើងយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាគណៈកម្មការរបស់ក្រុម Real Madrid ឥឡូវនេះបើកចំហសម្រាប់កិច្ចព្រមព្រៀងខ្ចីជើង ដោយ Spurs ជាគោលដៅដែលទំនងបំផុត៕