បរទេស៖ ភាពច្របូកច្របល់អំពីអនាគតរបស់កីឡាករ Antony នៅក្លឹប Manchester United មើលទៅកាន់តែខិតជិតមកដល់ទីបញ្ចប់ហើយ ដោយមានសេចក្តីរាយការណ៍ថា Real Betis បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ក្នុងការនាំយកខ្សែបម្រើស្លាបរូបនេះត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានជាប់គាំងក្រោមការដឹកនាំរបស់គ្រូបង្វឹក Ruben Amorim របស់ក្លឹប Manchester United ដែលគាត់មិនទទួលបាននាទីសម្រាប់បង្ហាញខ្លួននោះទេ ហើយគាត់ក៏មិនស្ថិតនៅក្នុងគម្រោងរយៈពេលវែងរបស់ក្លឹបផងដែរ៕