ក្លឹប Brentford នៅតែចិញ្ចឹមចង់បានខ្សែប្រយុទ្ធ Max Beier

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Brentford បានព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Beier កាលពីរដូវក្តៅមុននៅពេលដែលគាត់នៅតែនៅ Hoffenheim ប៉ុន្តែគាត់បានសម្រេចចិត្តផ្ទេរទៅកាន់ Dortmund ។

កីឡាករវ័យ ២២ឆ្នាំនៅតែស្ថិតក្នុងរ៉ាដារបស់ Brentford ដោយមានក្លឹបនៅ Premier League ពីរផ្សេងទៀតក៏កំពុងឃ្លាំមើលយ៉ាងជិតដិតផងដែរ។ ទោះបីជាមានការចាប់អារម្មណ៍ក៏ដោយ ក៏ក្លឹបអាឡឺម៉ង់នៅតែមិនច្បាស់អំពីការចែកផ្លូវជាមួយខ្សែប្រយុទ្ធ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងក្លិបយក្ស Bundesliga ទើបតែបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធ Wolves កីឡាករ Silva ដូច្នេះជំហររបស់ពួកគេអាចនឹងផ្លាស់ប្តូរ៕

Previous articleក្លឹបជាច្រើនកំពុងប្រជែងគ្នាចង់បានកីឡាករ Adrien Rabiot
Next articleNewcastle ដាក់សំណើរផ្ទេរខ្សែប្រយុទ្ធរបស់ Wolves