Man City បានឆ្លើយតបទៅនឹងក្លឹប Spurs ដែលចង់បានកីឡាករ Savinho ថា

បរទេស៖ កាលពីសប្តាហ៍មុនមានការរាយការណ៍ថាក្លឹប Tottenham បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើផ្ទេរថ្មី ដែលមានតម្លៃជាង ៧០លានអឺរ៉ូដើម្បីទាក់ទាញ Man City ឱ្យលក់ Savinho ។ ក្លឹប Spurs បានសម្រេចចិត្តបង្កើនការផ្តល់ជូនរបស់ពួកគេ បន្ទាប់ពីក្លឹប Man City បានរារាំងរាល់វិធីសាស្រ្តទាំងឡាយក្នុងការផ្ទេរអស់រយៈពេល ១០ថ្ងៃកន្លងមក។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man City បានជូនដំណឹងទៅកាន់ក្លឹប Spurs ថាពួកគេនឹងមិនចែកផ្លូវជាមួយ Savinho ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយមិនគិតពីការផ្តល់ជូនរបស់ពួកគេឡើយ៕

Previous articleក្លឹប Newcastle នៅតែព្យាយាមក្នុងការផ្ទេរយកខ្សែប្រយុទ្ធរបស់ Wolves
Next articleChelsea នឹងអនុញ្ញាតអោយក្លឹប Bayern ខ្ចីជើង Jackson ក្នុងលក្ខខណ្ឌមួយនេះប៉ុណ្ណោះ