Arteta សម្លឹងឃើញកីឡាករនៅក្លឹប Al Hilal

យោងតាមប្រភព 90min បានបញ្ជាក់ថា Arsenal បានប្រាប់ឱ្យដឹងពីលទ្ធភាព ក្នុងការចុះហត្ថាលេខាលើខ្សែបម្រើ Ruben Neves នៅមុនទីផ្សារដោះដូរកីឡាករនៅខែមករា។

Neves បានចាកចេញពី Wolverhampton Wanderers ទៅចូលរួមក្រុម Al Hilal របស់ Saudi Pro League ។ ការផ្លាស់ប្តូរនេះបានកើតជាការភ្ញាក់ផ្អើលមួយ ខណៈដែលកីឡាករវ័យ 26 ឆ្នាំបានបង្ហាញសមត្ថភាពយ៉ាងល្អជាមួយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត ។

ប្រភពមួយបានបញ្ជាក់ប្រាប់ 90min ថា Neves មានបំណងចង់ត្រលប់ទៅ Premier League ហើយ Arsenal អាចផ្តល់ឱ្យគាត់នូវផ្លូវត្រលប់មកអឺរ៉ុបវិញ។

Arsenal កំពុងសម្លឹងរកការនាំយកខ្សែបម្រើថ្មី ក្នុងអំឡុងពេលទីផ្សារខែមករា។ ដោយអនាគតរបស់ Thomas Partey ហាក់មានភាពស្រពិចស្រពិលកាន់តែខ្លាំង ខណៈបច្ចុប្បន្នគាត់ក៏ត្រូវអវត្តមានរយៈពេលវែងជាមួយនឹងរបួសសាច់ដុំ។

Newcastle United ក៏ចង់បាន Neves ដែរប៉ុន្តែផែនការរបស់ពួកគេនឹងនាំយកគាត់មកក្នុងអំឡុងខែមករា ប៉ុន្តែអាចត្រូវបានរំខានដោយការផ្លាស់ប្តូរច្បាប់ Premier League ។ គួរបញ្ជាក់ថាក្លឹបក្នុងក្របខ័ណ្ឌកំពូល នឹងជួបគ្នានៅចុងខែនេះ ដើម្បីបោះឆ្នោតលើច្បាប់ដែលនឹងហាមឃាត់ក្លឹប ដែលជាម្ចាស់អង្គភាពដូចគ្នា មិនឱ្យខ្ចីកីឡាករទៅគ្នាទៅវិញទៅមក។

មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតមានភាគហ៊ុនភាគច្រើន 80% នៅ Newcastle ខណៈដែលពួកគេមានការគ្រប់គ្រងក្លឹប Saudi Pro League ចំនួនបួនគឺ Al Hilal, Al Nassr, Al Ittihad និង Al Ahli ។ នៅដំណាក់កាលនេះ វាមិនច្បាស់ថាពួកគេនឹងរីករាយក្នុងការអនុញ្ញាតឱ្យកីឡាករដែលមានគុណភាពរបស់ Neves ចូលរួមជាមួយគូប្រជែងណាមួយក្នុងចំណោមគូប្រជែង Premier League របស់ Newcastle ដែរឬទេ។

គួរបញ្ជាក់ផងដែរថា Neves បានលេង 17 ប្រកួតឱ្យ Al Hilal ចាប់តាំងពីចុះហត្ថលេខាក្នុងខែមិថុនា ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់៕

Previous articleNapoli រកឃើញគ្រូបង្វឹកថ្មីរបស់ខ្លួនហើយ
Next articleកីឡាករ ៣រូបនេះ កំពុងតែទាក់ទាញលីគអ្នកមានមួយនេះ