លោក Rafa Benitez កំពុងជម្រុញអោយមានការផ្ទេរខ្សែការពាររបស់ក្លឹប Newcastle

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែការពារ Javier Manquillo របស់ក្លឹប Newcastle United ជិតចាកចេញពីក្លឹបទៅចូលរួមជាមួយក្លឹប Celta Vigo ហើយ។

កីឡាករវ័យ ២៩ឆ្នាំដែលបានមកចូលរួមជាមួយនឹងក្លឹប Newcastle កាលពីឆ្នាំ ២០១៧ បានជួបនឹងបញ្ហាជាច្រើននៅរដូវកាលនេះ ដោយមិនបានបង្ហាញខ្លួននោះទេ ដោយសារតែរបួសសាច់ដុំ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការផ្ទេរទទួលបានជោគជ័យ កីឡាករ manquillo អាចនឹងពិភាក្សាក្នុងការវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ និងអាចជួបជុំជាមួយនឹងអតីតអ្នកចាត់ការក្លឹប Newcastle គឺលោក Rafa Benitez។

Newcastle defender Javier Manquillo set to complete Celta Vigo transfer -  The Athletic

ការចាកចេញរបស់ Manquillo កើតឡើងនៅពេលដែលគាត់ដឹងថាខ្លួនគាត់ជាខ្សែការពារស្តាំជម្រើសទី ៤ សម្រាប់ក្លឹប Newcastle ដោយអង្គុយនៅពីក្រោយ Kieran Trippier, Tino Livramento និង Emil Krafth ៕

Previous articleអីយ៉ាស់!! លោក Klopp ចង់បានខ្សែការពាររបស់ Chelsea ម្នាក់នេះ
Next articleFulham នាំមុខ Man Utd និង Liverpool ក្នុងការផ្ទេរយកខ្សែបម្រើរូបនេះ