នៅសល់តែមួយចំនុចទៀតទេ!! Zirkzee នឹងអាចក្លាយជាកីឡាកររបស់ Man Utd ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Manchester United កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចុះហត្ថលេខាលើកីឡាករ Zirkzee ពីក្លឹប Serie A ។ ពួកគេបានព្រមព្រៀងគ្នាទៅលក្ខខណ្ឌផ្ទាល់ខ្លួន និងថ្លៃឈ្នួលភ្នាក់ងាររួចរាល់ហើយ ប៉ុន្តែពួកគេកំពុងពិភាក្សាទៅលើតម្លៃផ្ទេរ។ កុងត្រារបស់កីឡាករញ្ជាតិហូឡង់មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤០លានអឺរ៉ូ ប៉ុន្តែក្លឹប Bologna បានទាមទារអោយមានការបង់ប្រាក់ផ្តាច់កុងត្រាពេញថ្លៃ ដែលវាបានបង្កជាបញ្ហានៅពេលនេះ។ ដូច្នេះហើយក្លឹប Man United កំពុងថ្លឹងថ្លែងថាតើត្រូវបង់ប្រាក់ទាំងអស់ ឫក៏ព្យាយាមចរចារនៅតម្លៃផ្សេងមួយទៀត។

Joshua Zirkzee Roma Bologna 22042024

កីឡាករ Zirkzee បានស៊ុតបញ្ចូលទី ១១គ្រាប់នៅ Serie A កាលពីរដូវកាលមុន នឹងជួយអោយក្លឹប Bologna មានកៅអីសម្រាប់ការប្រកួត Champions League នៅរដូវកាល ២០២៤-២៥ ខណៈក្លឹប Man Utd បានកំណត់ឈ្មោះគាត់ជាគោលដៅសំខាន់របស់ពួកគេក្នុងការពង្រឹងកម្លាំងនៅតំបន់ប្រយុទ្ធ។ កាលពីរដូវកាលមុនកីឡាករ Rasmus Hojlund ស៊ុតបញ្ចូលទីបាន ១៦គ្រាប់ ខណៈដែលអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបីនាក់ផ្សេងទៀតរបស់ Man Utd គឺជាកីឡាករ Bruno Fernandes, Alejandro Garnacho និង Scott McTominay ដែលសុទ្ធតែមិនមែនជាខ្សែប្រយុទ្ធនោះទេ។

បើយោងតាមការចេញផ្សាយរបស់ប្រភពដដែលបានអោយដឹងថាក្លឹប United ចាត់ទុកកីឡាករ Zirkzee ជាកីឡាករដែលមានជំនាញក្នុងការជួយដល់កីឡាករ Hojlund ហើយអ្នកទាំង២ នឹងអាចជួយពង្រឹងនៅជម្រើសក្នុងតំបន់ប្រយុទ្ធសម្រាប់លោក Erik ten Hag។ កីឡាករ Anthony Martial បានចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយក្លឹប Manchester United កំពុងស្វែងរកនៅខ្សែប្រយុទ្ធថ្មីមកជំនួសគាត់។

Jarrad Branthwaite Everton 2023-24

ក្លឹប United នឹងសង្ឃឹមថានឹងរៀបចំក្នុងការចុះហត្ថលេខាលើកីឡាករ Zirkzee ជាផ្លូវការ មុនពេលធ្វើការផ្ទេរយកនៅកីឡាករផ្សេងទៀត។ ពួកគេកំពុងបន្តលើកិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែការពារកណ្តាល ខណៈការដាក់សំណើររបស់ពួកគេទៅការក្លឹប Everton ក្នុងការផ្ទេរយកកីឡាករ​ Jarrad Branthwaite ត្រូវបានបដិសេធ៕

Previous articleThiago Alcantara បានសម្រេចធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ
Next articleBrighton ចុះហត្ថលេខាយកយុវជន Amario Cozier-Duberry ពីក្លឹប Arsenal