Brighton ចុះហត្ថលេខាយកយុវជន Amario Cozier-Duberry ពីក្លឹប Arsenal

បរទេស៖ ក្លឹប Brighton បានធ្វើការប្រកាសកាលពីថ្ងៃអាទិត្យអំពីការចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុមយុវជនរបស់ក្លឹប Arsenal កីឡាករ Amario Cozier-Duberry ជាមួយនឹងកុងត្រារយៈពេល ៣ឆ្នាំ។

បន្ទាប់ពីកីឡាករបានចុះហត្ថលេខាទៅលើកុងត្រាជាមួយក្លឹប Brighton ហើយ នាយកបច្ចេកទេសលោក David Weir បាននិយាយថា៖ “យើងពិតជារីករាយណាស់ដែលអាចនាំ Amario មកកាន់ក្លឹប។ គាត់មានចរិតលក្ខណៈដែលយើងចូលចិត្ត ហើយយើងជឿថាគាត់គឺជាកីឡាករដែលអាចរីកចម្រើននៅក្នុងបរិយាកាសរបស់យើង។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគាត់ និងជួយអាជីពរបស់គាត់ឱ្យរីកចម្រើន”៕

Previous articleនៅសល់តែមួយចំនុចទៀតទេ!! Zirkzee នឹងអាចក្លាយជាកីឡាកររបស់ Man Utd ហើយ
Next articleDe Gea នៅតែជាគោលដៅរបស់ក្លឹប ២នៅ Saudi Pro League