Man Utd កាន់តែខិតជិតក្នុងការចុះហត្ថលេខាយក Rabiot ដោយគ្មានតម្លៃខ្លួន

បរទេស៖ ការពង្រឹងតំបន់កណ្តាលបានក្លាយជាអាទិភាពកំពូលសម្រាប់អ្នកចាត់ការទូទៅរបស់ក្លឹប United លោក Erik ten Hag និងសហម្ចាស់ថ្មីរបស់ក្លឹបលោក Sir Jim Ratcliffe ។ ខណៈដែលការផ្ទេរកីឡាករ Manuel Ugarte របស់ក្លឹប Paris Saint-Germain គឺជាគោលដៅចម្បងរបស់ពួកគេ ប៉ុន្តែការយកកីឡាករដែលគ្មានតម្លៃខ្លួន Rabiot ក៏បានក្លាយជាឪកាសមួយដែលក្លឹបបិសាចក្រហមបានសម្លឹងឃើញដូចគ្នា។

Adrien Rabiot

នេះបើយោងតាមការចេញផ្សាយរបស់ Romain Collet-Gaudin បានអោយដឹងថាកីឡាករ Rabiot “កាន់តែខិតជិតក្នុងការមកចូលរួមជាមួយក្លឹប Manchester United” ហើយគាត់ពេញចិត្តនឹងការផ្ទេរទៅកាន់ Old Trafford ជាជាងក្លឹប Liverpool ។ ទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នកតំណាងរបស់កីឡាករ Rabiot និងក្លឹបទាំងពីរក៏ដោយ ក៏ក្លឹបបិសាចក្រហមហាក់ដូចជាស្ថិតក្នុងជំហរដ៏រឹងមាំក្នុងការទទួលបានការចុះហត្ថលេខាយករូបគាត់។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Lewis Steele ដែលជាអ្នកសារព័ត៌មានរបស់ Daily Mail និងលោក Fabrizio Romano បានអះអាងថាក្លឹប Liverpool មិនដែលចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៩ឆ្នាំនេះទេ។ កត្តានេះបានធ្វើអោយក្លឹប United ក្លាយជាគោលដៅតែមួយគត់របស់ខ្សែបម្រើសញ្ជាតិបារាំង បើទោះបីជាមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប AC Milan និង Real Madrid ក៏ដោយ។

ការចាកចេញរបស់កីឡាករ Rabiot ពីក្លឹប Juventus គឺជាការបញ្ចប់នៃកុងត្រារយៈពេលប្រាំឆ្នាំរបស់គាត់ជាមួយក្លឹបយក្សនៅ Serie A ។ គាត់បានចូលរួមជាមួយនឹងក្លឹប Juventus ពីក្លឹប PSG ក្នុងឆ្នាំ២០១៩ កីឡាករ Rabiot បានបង្ហាញខ្លួនចំនួន ២១២លើក។ ក្នុងអំឡុងពេលដែលគាត់នៅទីក្រុង Turin គាត់បានជួយក្លឹប Juventus អោយឈ្នះជើងឯក Serie A, Italian Cups ២ដង និង Italian Super Cup ម្តង។

Adrien Rabiot France Euro 2024

ការផ្ទេរយកកីឡាករ Rabiot ដោយគ្មានតម្លៃខ្លួន វាជាចំនុចល្អមួយក្នុងការគ្រប់គ្រង់ផ្នែកហរិញ្ញវត្ថុរបសក្លឹប Manchester United។ ពួកគេបានដាក់លក់កីឡាករ Scott McTominay និងកីឡាករ Casemiro នៅលើទីផ្សារដោះដូររួចហើយ ហើយពួកគេអាចប្រើប្រាស់ថវិកាបានមកពីការលក់កីឡាករទាំងនេះ ដើម្បីចុះហត្ថលេខាយកកីឡាករថ្មីផ្សេងទៀត ខណៈដែលពួកគេមានបំណងចុះហត្ថលេខាយ៉ាងហោចណាស់ខ្សែការពារកណ្តាលម្នាក់ទៀត បន្ទាប់ពីយកបានកីឡាករ Leny Yoro៕

Previous articleរឿងបន្ថែមជុំវិញអនាគតរបស់កីឡាករ Osimhen និងកីឡាករ Lukaku
Next articleTen Hag បញ្ជាក់ថាអតីតអ្នកចាត់ការក្លឹប Man Utd ធ្លាប់ព្រមានគាត់កុំអោយមកដឹកនាំក្លឹបមួយនេះ