បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Manuel Ugarte នៅតែបន្តរង់ចាំក្លឹប Manchester United ខណៈគាត់បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនកាលពី ២សប្តាហ៍មុន។ គាត់ចង់ផ្ទេរទៅកាន់ក្លឹប United។
ក្លឹប Man United និង PSG នៅតែបន្តការពិភាក្សាគ្នា ជាមួយលក្ខខណ្ឌខ្ចីជើង បូកនឹងកាតព្វកិច្ចក្នុងការទិញផ្តាច់។ កីឡាករ Ugarte នៅតែជាគោលដៅសំខាន់របស់ក្លឹប United ហើយក្នុងនោះកីឡាករ Sofyan Amrabat ក៏ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបផងដែរ៕