បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Atalanta មិនទាន់ទទួលបានសំណើរនាមួយសម្រាប់កីឡាករ Teun Koopmeiners។
ប្រភពស្និទ្ធិស្នាលជាមួយនឹងក្លឹប Atalanta បានអោយដឹងថាព័ត៌មានដែលក្លឹប Juventus បានដាក់សំណើរនោះ គឺជាព័ត៌មានចចាមអារ៉ាម។ ក្លឹប Atalanta នឹងមិនពិចារណាទៅលើសំណើរដែលទាបជាងតម្លៃ ៦០លានអឺរ៉ូនោះទេ បន្ទាប់ពីពួកគេបានបដិសេធសំណើររបស់ក្លឹប Napoli ដែលមានតម្លៃ ៤៧លានអឺរ៉ូខាងកាលពីរដូវកាលមុន៕