បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីកីឡាករ Harry Amass ថា៖
“គាត់មិនឆ្ងាយប៉ុន្មានទេ [ដូច Mainoo] នៅពេលនេះ … ប៉ុន្តែប្រសិនបើយើងហ្វឹកហាត់គាត់ឱ្យបានល្អ ប្រសិនបើយើងបង្វឹកគាត់ឱ្យបានល្អ នោះក្នុងរយៈពេល ៣ខែទៀត វាអាចទៅរួចដែលគាត់អាចឈានដល់ចំណុចនោះ។ គាត់មានទេពកោសល្យខ្ពស់ វាអាចទៅបានយ៉ាងលឿន… វាគួរអោយចាប់អារម្មណ៍”៕