បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrice Hawkins បានអោយដឹងថាការផ្ទេរ ដែលរំពឹងទុករបស់កីឡាករ Adrien Rabiot ទៅក្លឹប AC Milan ត្រូវបានបរាជ័យ។ អតីតខ្សែបម្រើរបស់ក្លឹប Juventus ដែលបច្ចុប្បន្នជាកីឡាករដែលគ្មានតម្លៃខ្លួន ឥលូវនេះកំពុងស្វែងរកឪកាសថ្មី ខណៈដែលគាត់បន្តស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ។
ការផ្ទេរដែលបរាជ័យរបស់កីឡាករ Rabiot ទៅកាន់ AC Milan ក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរ ជាពិសេសប៉ះពាល់ដល់ផែនការរបស់ក្លឹប Marseille ។ ក្លឹបបារាំងបានកំពុងសម្លឹងមើលកីឡាករ Ismaël Bennacer របស់ក្លឹប AC Milan ជាគោលដៅដែលត្រូវចុះហត្ថលេខា ប៉ុន្តែកីឡាករ Rabiot នឹងមិនទៅចូលរួមជាមួយក្លឹប AC Milan ដូច្នេះតីសង្ឃឹមរបស់ Marseille ក្នុងការផ្ទេរយកកីឡាករ Bennacer ឥឡូវនេះអាចនឹងស្ថិតក្នុងគ្រោះថ្នាក់៕