លោក Ratcliffe អាចនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយទៀតនៅ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា រយៈពេលពីរឆ្នាំរបស់លោក Andy O’Boyle ក្នុងនាមជានាយករងបាល់ទាត់នៅ Manchester United នឹងឈានមកដល់ទីបញ្ចប់។ គាត់ត្រូវបានជ្រើសរើសពីតួនាទីរបស់គាត់ជាប្រធានក្រុមកិត្តិយសនៅ Premier League ដើម្បីគាំទ្រដល់នាយកកីឡាបាល់ទាត់ពីមុនលោក John Murtough ជាពិសេសក្នុងការធ្វើអោយប្រសើរឡើងនូវសាលាបាល់ទាត់យុវជនទាំងបុរស និងនារីរបស់ក្លឹប។

O'Boyle-Man-Utd

លោក O’Boyle បានទទួលខុសត្រូវបន្ថែមទៀតនៅពេលដែលលោក Murtough បានចាកចេញកាលពីខែមេសាមុន ហើយគាត់បានជួយនាយកកីឡាកររបស់ INEOS លោក Sir Dave Brailsford ក្នុងការបង្កើតក្រុមការងារថ្មីដែលរួមបញ្ចូលលោក Omar Berrada, Jason Wilcox និង Dan Ashworth ។ គាត់បានចូលរួមយ៉ាងខ្លាំងក្នុងការនាំយក Joshua Zirkzee, Leny Yoro, Matthijs de Ligt, Noussair Mazraoui និង Manuel Ugarte មកកាន់ Old Trafford នៅក្នុងរដូវក្តៅនេះ។

នាយករងរបស់ Man Utd មានអាជ្ញាប័ណ្ណ UEFA Pro និងត្រូវបានទទួលការគោរពយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់។ គាត់ធ្លាប់ធ្វើការឱ្យក្រុមអាយុក្រោម ២១ឆ្នាំរបស់អង់គ្លេស, Liverpool, Coventry និង Wrexham ។

Manchester United FC v Liverpool FC - Premier League

អនាគតរបស់លោក O’Boyle គឺមិនច្បាស់លាស់ ប៉ុន្តែនៅតែមានការងារជាច្រើនដែលកំពុងបន្តនៅ Man Utd ក្រោមការដឹកនាំរបស់ Ratcliffe ។ ក្លឹបបិសាចក្រហមមិនបានរីករាយនឹងការចាប់ផ្តើមនៅរដូវកាលថ្មីក្នុងក្របខណ្ឌ Premier League ដោយបានចាញ ២ប្រកួតក្នុងចំណោមការប្រកួត ៣ដង៕

Previous articleCasemiro អាចនឹងចាកចេញទៅកាន់ទួរគី!!
Next articleកីឡាករ Zubimendi បង្ហើបអំពីមូលហេតុដែលមិនផ្ទេរទៅកាន់ Liverpool