Casemiro អាចនឹងចាកចេញទៅកាន់ទួរគី!!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​TBR Football បានអោយដឹងថាខ្សែបម្រើ Casemiro របស់ក្រុម Manchester United ត្រូវបានគេរាយការណ៍ថាបើកចំហចំពោះការផ្ទេរទៅកាន់ប្រទេសទួរគី។

ក្លឹប Fenerbahce ដែលកំពុងធ្វើការលើការចុះហត្ថលេខាយកកីឡាករ Casemiro បានដើរថយ បន្ទាប់ពីក្លឹបបានចុះហត្ថលេខាយកកីឡាករ Sofyan Amrabat ដោយជោគជ័យ។ កត្តានេះបានអនុញ្ញាតអោយក្លឹប Galatasaray ដែលទើបបញ្ចប់ការចុះហត្ថលេខាយកកីឡាករ Victor Osimhen មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្ចីជើងកីឡាករ Casemiro។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឈ្នួលដ៏ច្រើនរបស់កីឡាកររូបនេះអាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងដែលមានសក្តានុពល ដែលធ្វើឱ្យវាពិបាកសម្រាប់ក្លឹបទួរគីក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយ៕

Previous articleChelsea បានធ្វើការសម្រេចចិត្តអំពីអនាគតរបស់កីឡាករ Ben Chilwell ហើយ!
Next articleលោក Ratcliffe អាចនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយទៀតនៅ Man Utd