កីឡាករ Naby Keita អាចនឹងចាកចេញពីអាឡឺម៉ង់ ទៅកាន់ក្លឹបថ្មី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Ed Aarons បានអោយដឹងថាអតីតខ្សែបម្រើរបស់ក្លឹប Liverpool កីឡាករ Naby Keita អាចធ្វើដំណើរទៅកាន់ប្រទេសទួរគី ខណៈដែលគាត់កំពុងពិភាក្សាជាមួយក្រុម Istanbul Basaksehir របស់ទួរគី Super Lig ។

កីឡាករ Keita បានចាកចេញពី Anfield កាលពីរដូវក្តៅមុនដើម្បីទៅចូលរួមជាមួយក្លឹប Werder Bremen ប៉ុន្តែត្រូវបានគេដឹងថាគាត់អាចចាកចេញពីប្រទេសអាឡឺម៉ង់បន្ទាប់ពីចំណាយពេលត្រឹមតែមួយរដូវកាល។ កីឡាករ Keita ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ​កាន់ក្លឹប Sunderland ប៉ុន្តែការផ្ទេរបានបរាជ័យ ដោយភាគីទាំង២មិនអាចឈានដល់កិច្ចព្រមព្រៀងមួយបាននោះទេ៕

Previous articleកីឡាករ Jordan Veretout បានទៅចូលរួមជាមួយក្លឹប Lyon
Next articleក្លឹបនៅក្រិច ចាប់អារម្មណ៏ចង់បានកីឡាករ Martial