បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Conor Gallagher បាននិយាយយ៉ាងនេះអំពីក្លឹបចាស់ថា៖
“នៅពេលខ្ញុំក្រឡេកទៅមើលការចងចាំរបស់ខ្ញុំនៅ Chelsea ខ្ញុំមានមោទនភាព និងកិត្តិយសខ្លាំងណាស់។ ប៉ុន្តែវាដល់ពេលដែលត្រូវបន្តទៅមុខ ហើយ Atleti គឺជាក្លឹបដ៏ល្អឥតខ្ចោះដើម្បីសម្រាប់អាជីពបន្តរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាសំណាងណាស់ដែលបានមកទីនេះ”៕