បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាកីឡាករ Dani Ceballos ប្ដេជ្ញាថានឹងបង្ហាញទម្រង់លេងរបស់គាត់នៅ Real Madrid បន្ទាប់ពីការជាសះស្បើយពីរបួសកជើង ហើយមិនមែនទុកសម្រាប់លក់នោះទេ។
ការប្រកួតប្រជែងនៅក្នុងខ្សែបម្រើរបស់ Real Madrid គឺមានភាពស្វិតស្វាញ ដោយមានតារាល្បីៗដូចជា Jude Bellingham, Fede Valverde, Eduardo Camavinga, Aurelien Tchouameni, Luka Modric និង Arda Guler សុទ្ធតែធ្វើការប្រកួតប្រជែងគ្នាដើម្បីទទួលបានពេលវេលាលេងនៅលើទីលាន។ ថ្វីបើមានខ្សែបម្រើដ៏ច្រើនក៏ដោយ កីឡាករ Ceballos នៅតែផ្តោតលើការធ្វើជាសះស្បើយនៅរបួសរបស់ខ្លួន ហើយគាត់មានឆន្ទៈមិនចាកចេញពីទឹកដី Santiago Bernabeu ឡើយ៕