ការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជនក្រោម១៦ឆ្នាំបញ្ចប់សប្តាហ៍ទី១

ភ្នំពេញ៖ ការ​ប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ (Cambodian Youth League U16) បាន​បញ្ចប់​ស​ប្តា​ហ៍​ទី​១ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ដោយ​ក្នុង​ចំណោម​៥​ប្រកួត​មាន​ក្រុម​យកឈ្នះ​គូប្រជែង​ក្នុង​លទ្ធផល​ច្រើន​គ្រាប់​។

ចំពោះ​លទ្ធផល​៥​ប្រកួត ក្នុង​ជំ​នួន​ស​ប្តា​ហ៍​ទី​១​នេះ គឺ​ក្រុម​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប្រជែង​បាន​៣​ពិន្ទុ​ពី​ក្រុម​យុវជន​បឹង​កេ​ត ដោយ​លទ្ធផល ៤-៣, ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ចាញ់​ក្រុម​សៀមរាប​យូ​ណាយ​ធី​ត ០-៥, វិសាខា បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ១៤-០, ណា​ហ្គា​វើ​ល​ដ៍​ចាញ់​យុវជន​ទ័ព ១-២ ខណៈ​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ​បាន​យកឈ្នះ​ក្រុម​សាលា​តម្រង់​ទិស​រាជ​រាជធានី​ភ្នំពេញ ដោយ​លទ្ធផល ៨-២​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​យុវជន ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​កម្រិត​ផ្សេង​ពី​គ្នា គឺ​U16 និង U19 ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ដោយ​ក្នុង​១​ឈុត​ៗ​មាន​ក្រុម​ចូលរួម​ចំនួន​១០​ក្រុម​ដូច​ៗ​គ្នា​។ ចំពោះ​ការ​ប្រកួត U16 ត្រូវ​ប្រើប្រាស់​ការ​ប្រកួត​រយៈ​១៨​ស​ប្តា​ហ៍ (​ក្នុង​១​ស​ប្តា​ហ៍​មាន​៥​ប្រកួត​) ចាប់ពី​ថ្ងៃ​ទី​១៩​ខែឧសភា ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ ដោយ​១៨​ស​ប្តា​ហ៍​នេះ គឺជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជុំ​ស្មើនឹង ៩០​ប្រកួត​។ ក្រោយ​បញ្ចប់​ការ​ប្រកួត​២​ជុំ​រួចរាល់​នឹង​ត្រូវ​បន្ត​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ជ្រើសរើស​យក​យក​ក្រុម​កំពូល​រាង​ចំណាត់ថ្នាក់​លេខ​៣​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង​ចំណាត់​លេខ​៤ ហើយ​ក្រុម​មួយ​ណា​ឈ្នះ​នឹង​ត្រូវ​ឡើង​មក​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង​ចំណាត់ថ្នាក់​លេខ​២ ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​១​ក្រុម​ឡើង​មក​ប្រកួតប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង​ចំណាត់ថ្នាក់​លេខ​១ ដណ្តើម​ម្ចាស់​តំណែង​ជើងឯក នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤៕

ប្រភព៖ AKP

Previous articleDe Zerbi បញ្ជាក់អំពីក្លឹបបន្ទាប់របស់ខ្លួនថា
Next articleជម្រើសជាតិកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់២គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៦ នៅប្រទេសឡាវ