លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងសេនាធិការ បានចូលរួមកម្មវិធីបើក និងបិទកម្មវិធីជិះកង់មិត្តភាព កម្ពុជា-ថៃ

ឧត្តរមានជ័យ៖ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការ​រង​សេនាធិការ តំណាង​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត បាន​ចូលរួម​កម្មវិធី​បើក និង​បិទ​កម្មវិធី​ជិះ​កង់​មិត្តភាព កម្ពុជា​-​ថៃ លេ​ី​ក​ទី​២ ឆ្នាំ​២០២៤ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុ​ន សុ​ភ័ក្ត្រ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ ភាគី​ថៃ​ដឹកនាំ​ដោយ ឯកឧត្តម​អភិបាលខេត្ត​សុរិន្ទ , លោក​អភិបាលរង​ខេត្ត​សុ​ី​សៈ​កេ​ត , មេបញ្ជាកា​កងកម្លាំង​សុ​រៈណា​រី ក្នុង​នោះ​ភាគី​ទាំង​ពីរ បាន​ជិះ​កង់​រួម​គ្នា​ចេញពី​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឆ្ពោះទៅ​កាន់​សាលាស្រុក​អន្លង់​វែង និង​បន្ត​ទៅ​វិញ​តាម​ច្រក​អន្តរជាតិ​អន្តរជាតិ​ជាំ​រួច​បន្តដំណើរ​ទៅ​ចំណុច​ទេសភាព​ស្ដេច​គោព្រៃ ស្រុក​ភូ​ស៊ិ​ង្ហ ខេត្ត​ស៊ី​សៈ​កេ​ត ប្រទេស​ថៃ ដើម្បី​ធ្វើ​ពិធី​បញ្ចប់ ដោយ​ទទួល​បាន​សន្ដិសុខ សុវត្ថិ​ភាពល្អ​ប្រសើរ មានការ​អ​ញ្ជេ​ី​ញ​ចូលរួម​ដោយ ថ្នាក់ដឹកនាំ​កងកម្លាំង អង្គភាព មន្ត្រីរាជការ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ទាំង​ពីរ​ប្រទេស សរុប​ចំនួន ១០២៩ នាក់ រថយន្ដ ៣០ គ្រឿង និង​កង់ ៧១៩ គ្រឿង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

Previous articleកីឡាករ Gio Lo Celso និងក្លឹប Tottenham នៅតែធ្វើរឿងនេះដដែរ
Next articleលោក ភា សុភក្រ្តា ត្រូវបានតែងតាំងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ