ភ្នំពេញ៖ នៅ ថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តមនឹងសិក្សាបន្តជាមួយអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ៕
ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ