ភ្នំពេញ៖ នៅថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីសម្រេចស្តីពីការបន្ធូរបន្ថយការដាក់វិន័យ៖
– លោក អេ ភូថង ពីរយៈពេល ៦ខែមកនៅត្រឹមចំនួន ៣ខែ ដោយអនុវត្តវិន័យ ៤សប្តាហ៍ ហើយវិន័យដែលនៅសល់ត្រូវបានព្យួរ
– លោកស្រី សាំង សុម៉ាលី ពីរយៈពេល ៦ខែមកនៅត្រឹមចំនួន ៣ខែ ដោយអនុវត្តវិន័យ ៦សប្តាហ៍ ហើយវិន័យដែលនៅសល់ត្រូវបានព្យួរ
– កីឡាការិនី អេ យ៉ានុត រក្សាការដាក់វិន័យចំនួន ៦ខែ ដោយអនុវត្ត វិន័យចំនួន ៨សប្តាហ៍ វិន័យដែលនៅសល់ត្រូវបានព្យួរ