ភ្នំពេញ៖ នៅរសៀលថ្ងៃពុធទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលបំប៉នដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រមកីឡាប្រដាល់គុនខ្មែររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយផ្អែកលើសៀវភៅបទបញ្ជាបច្ចេកទេសរៀបចំការប្រកួតទើបនិងរៀបចំបោះផ្សាយថ្មីៗនេះវគ្គបណ្តុះបណ្តាលបំប៉ននេះដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ និងទី៣១ ខែ កក្កដាឆ្នាំ២០២៤ នៅសាលប្រជុំ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានអូឡាំពិក ក្នុងឱកាសនោះ ដែរក៏មានការអញ្ជើញចូលរួម ជាកិត្តិយសពី ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផងដែរ៕