ឯកឧត្តម ខូ​វ ឆាយ ប្រកាសស្វាគមន៍​លោកគ្រូ សឹ​ង្ហ សា​រិ​ទ្ធ ជា​អតីតមន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​របស់​សហព័ន្ធ អោយ​ត្រលប់​មក​ធ្វើការ​វិញ

ភ្នំពេញ​៖ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា​៖

“​ក្នុង​នាម​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ខ្ញុំ​សូម​ស្វាគមន៍​លោកគ្រូ សឹ​ង្ហ សា​រិ​ទ្ធ ជា​អតីតមន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​របស់​សហព័ន្ធ ដែល​បាន​ឈប់​សម្រាក​ការងារ​មួយ​រយ​:​ធំ​ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ (​ទឹកនោមផ្អែម​) រហូត​ដល់​បាត់បង់​ជើង​ម្ខាង អោយ​ត្រលប់​មក​ធ្វើការ​វិញ​តាម​លទ្ធភាព និង​វិជ្ជាជីវៈ​របស់​លោកគ្រូ​។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​មិន​បោះបង់ ឬ​ទុក​ចោល ព្រឹទ្ធាចារ្យ​គុន​ខ្មែរ​ទាំងឡាយ ក៏​ដូច​ជា​មន្ត្រី​សហព័ន្ធ​ចាស់​ៗ ដែល​មានគុណ​បំណាច់​ចំពោះ​គុន​ខ្មែរ​នោះ​ឡើយ​។ យើង​រួបរួម​គ្នា​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍ កីឡា​គុន​ខ្មែរ ដែល​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​យើង អោយ​ល្បីល្បាញ​ទៅ​កាន់​ឆាក​អន្តរជាតិ​”៕

Previous articleលោក Arne Slot និយាយដល់ការដោះដូរកីឡាករនៅក្លឹប Liverpool
Next articleទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ៣ ០២១នាក់ ហើយកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ជាប់លេខ១ លើវិញ្ញាសា ៤២គីឡូម៉ែត្រ