បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃ សុក្រ ទី៩ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រតិភូ អញ្ជើញចុះសួរសុខទុក្ខលោកតាព្រឹទ្ធា អ៊ុយ ម៉េង បច្ចុប្បន្នមានគាត់អាយុ៩០ឆ្នាំ មានសុខភាពមាំមួន រស់នៅម្នាក់ឯង អាច បើបរម៉ូតូបាន អាចនៅបង្ហាញក្បាច់គុនបាន កំពុងរស់នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោកតាជាអតីតកីឡាករប្រដាល់គុនខ្មែរ ល្បីល្បាញនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា (បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ….) នាសម័យសង្គមរាស្ត្រនិយម សម័យលន់នល់ និងជាអតីតគ្រូគុនខ្មែរដែលបានបណ្តុះបណ្តាលសិស្សពូកែៗ ល្បីៗ មួយចំនួនធំ បន្សល់រហូតមកដល់បច្ចុប្បន្ន លោកតាជាសាក្សីរស់នៃប្រវត្តិសាស្ត្រគុនខ្មែរ និងជាសម្បត្តិរូបិយដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានក៏បាននាំយកមកនូវថវិកាមួយចំនួន ជូនទៅដល់ លោកតាព្រឹទ្ធាចារ្យគុនខ្មែរ អ៊ុយ ម៉េង ផងដែរ៕