ភ្នំពេញ៖ លោក Oleg Starynskyi បង្ហាញចំណាប់អារម្មណ៍ជុំវិញនឹងការប្រកួតបើកឆាកជាមួយវិសាខា៖
“នេះគឺជាការប្រកួតដំបូងប្រចាំរដូវកាល ខ្ញុំគិតថានឹងមានការចាប់អារម្មណ៍ច្រើនមកលើយើង។ ការប្រកួតនេះគឺជាការប្រកួតដែលជក់ចិត្ត ជាមួយនឹងការប្រើប្រាស់កម្លាំងច្រើនផងដែរ ដូច្នេះវាពិតជាល្អណាស់ក្នុងការចាប់ផ្តើមរដូវកាលថ្មី។
វិសាខានៅពេលនេះគេមានគ្រូបង្វឹក និងកីឡាករថ្មីៗ អញ្ចឹងគឺខុសគ្នាខ្លាំងពីរដូវកាលមុន។ ពួកគេបានតែងតាំងគ្រូបង្វឹកថ្មីដេលមានន័យថាពួកគេចង់ទទួលបានពានរង្វាន់សម្រាប់រដូវកាលនេះ។
ពួកគេពិតជាមានមហិច្ចតា ទើបពួកគេបាននាំយកកីឡាករល្អៗថ្មីៗជាច្រើនចូលរួម។ សម្រាប់ការប្រកួតដំបូងនេះគឺប្រាកដណាស់ថាពួកគេនឹងចង់បានលទ្ធផលល្អ”៕