លោក Oleg Starynskyi អ្នកចាត់ការក្លឹប Phnom Penh Crown បាននិយាយ​អំពី​ការ​ប្រកួត​ជាមួយ​កង​យោធពល ខ​.​ភ​.​ម ថា

ភ្នំពេញ​៖ អ្នកចាត់ការ​ក្លឹ​ប Phnom Penh Crown លោក Oleg Starynskyi និយាយ​អំពី​ការ​ប្រកួត​ជាមួយ​កង​យោធពល ខ​.​ភ​.​ម ថា​៖

“​នេះ​គឺជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ​មួយ​ដែល​យើង​លេង​ជាមួយ Tiffy Army ។ ទោះបីជា​ពួក​គេ​បាន​ចាញ់​ការ​ប្រកួត​ដំបូង​មែន យើង​មិន​បាន​ផ្តោត​លើ​ការ​ប្រកួត​នោះ​ទេ ព្រោះ​វា​ខុស​គ្នា​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ដូច្នេះ​យើង​រំពឹង​ថា​នេះ​គឺជា​ប្រកួត​ល្អ​មួយ​។ យើង​ក៏​បាន​មើល​ការ​ប្រកួត​របស់​ពួក​គេ​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ផង​ដែរ ខ្ញុំ​គិត​ថា​ពួក​គេ​សំណាង​មិនល្អ​។

យើង​យល់​ថា​ពួក​គេ​មិន​ទាន់​សុ​ី​ចង្វាក់​គ្នា​នៅឡើយ ដោយសារ​តែ​លោកគ្រូ សុ​ភ័​ក្ត្រា ជាប់រវល់​ជាមួយ​ក្រុម​ជម្រើសជាតិ​នា​ពេល​កន្លង​មក​។ គាត់​មាន​ពេល​តិច​ជាមួយ​ក្រុម ប៉ុន្តែ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ក្រុម​របស់​គាត់​នឹង​មាន​ភាព​ប្រសើរ​ឡើង​។

គាត់​នឹង​ធ្វើការ​កែប្រែ​ក្រុម ហើយ​វា​តែងតែ​ពិបាក​សម្រាប់​យើង​ដែល​មក​លេង​ជាមួយ​ពួក​គេ​នៅ​កីឡដ្ឋាន ខ​.​ភ​.​ម នេះ​”៕

Previous articleលោក Gary Neville និយាយអំពីការប្រកួតដំបូងរបស់កីឡាករ Noussair Mazraoui
Next articleលោក Arne Slot បង្ហាញអំពីការបរាជ័យនៃការផ្ទេរកីឡាករ Zubimendi