សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រៀបចំសិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ”

ភ្នំពេញ៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានរៀបចំសិក្ខាសាលាគ្រូង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” ក្រោមការដឹកនាំដោយឯកឧត្ដម វ៉ាត ចំរើន រដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)  ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ។ សិក្ខាសាលានេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

សិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” នេះផងដែរ រៀបចំឡើងគឺដើម្បីណែនាំបន្ថែមទៅដល់គ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ត្រូវតែគោរពតាមយ៉ាងម៉ឺនម៉ាត់ទៅលើ ក្រមសីលធម៌​ វិន័យ និងបទបញ្ជា ដើម្បីបង្ហាត់បង្ហាញទៅដល់កីឡាករ កីឡាការិនី របស់ខ្លួន ឱ្យដើរតាមគន្លងមួយប្រកបដោយស្មារតីទទួលខុសត្រូវ និងអាចឈានទៅដល់ការទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ ខ្មែរបុរាណ «ពានរង្វាន់​សម្ដេច​ធិបតី» ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀត ៕

Previous articleLiverpool ផ្ទេរយកបានយុវជនវ័យ ១៦ឆ្នាំម្នាក់ពីក្លឹប Chelsea
Next articleលោក FELIX G.DALMAS បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនមុនការប្រកួតរវាងជម្រើសជាតិកម្ពុជា និងស្រីលង្កា