ស្វាយរៀង៖ គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង បានរៀបចំវគ្គបណ្ដុះបណ្ដាល និងការចែករំលែកបទពិសោធន៍ដល់ក្រុមអាជ្ញាកណ្ដាល រយៈពេល ៣ថ្ងៃ ដោយបានបញ្ចប់ទៅកាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដើម្បីបង្កើន និងពង្រឹងគុណភាពអាជ្ញាកណ្ដាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ថ្មីៗ ក្នុងការដឹកនាំការប្រកួតក្នុងទីលានឱ្យកាន់តែប្រសើរ៕



